![ឥស្លាមគឺជាកម្មវិធីនៃជីវិត](https://www.cambodialight.tv/images/2018-05/011-132.jpg)
សាសនាឥស្លាមគឺជាមាគា៍នៃជីវិត សាសនាឥស្លាមមិនមែនត្រឹមតែជាសាសនាប៉ុណ្ណោះទេ។ តែវាក៏ជារបៀបរស់នៅប្រចាំថ្ងៃយ៉ាងពេញលេញសម្រាប់សហគមន៍ បរិស្ថាននិងសុខភាព ។ សាសនាឥស្លាមគឺជាសាសនាដែលយុត្តិធម៌ និងមានសិទ្ធស្មើៗគ្នារវាងមនុស្សទាំងអស់ ដោយគ្មានការបែងចែកពណ៌សំបុរ ពួជសាសន៍ ខាងកើត ខាងលិច បុរសឬស្ត្រីឡើយ ។