សាសនាឥស្លាមបានមកដល់ប្រទេសកម្ពុជា ជាមួយនិងគ្រូគង្វាល នឹងអ្នកជំនួញមូស្លីម តាំងពីសម័យអូម៉ាវីយ៉ះមកម្ល៉េះ ។ តាមរយៈប្រវត្តិសាស្ត្រ ភាគច្រើនអ្នកមូស្លីមបានផ្សាភ្ជាប់ទំនាក់ទំនងជាមួយសាសនានានា និងពូជសាសន៌ខុសៗគ្នា នៅចក្រភពឥណ្ឌូចិនដែលមានការអធ្យាស្រ័យគ្នា និងរួមរស់ជាមួយគ្នា ។ មូស្លីមសាសនិកបានចូលរួមជាមួយពួកគេក្នុងការកសាងនូវប្រវត្តិសាស្ត្រ វប្បធម៌ជាមួយលោកខាងកើត។

ចំនួនអ្នកកាន់សាសនាឥស្លាមនៅកម្ពុជានាពេលបច្ចុប្បន្នមានប្រមាណជាមួយលាននាក់ ។ ដោយពួកគេរស់នៅពោរពេញសុខសន្តិភាព សេរីភាពពេញលេញក្នុងការគោរពប្រតិបត្តិ វប្បធម៌សាសនា ។ ហើយពួកគេពិតជាមានសំណាងបំផុត ដែលបានរស់នៅដោយការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ធាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ធមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ រហូតដល់សម្តេចតេជោ ហ៊ុន សែន បានរៀបចំអាហារស្រាយបួសជួបជុំគ្នាក្នុងខែ រ៉ម៉ាឌនដ៏ពិសិដ្ធ ជារៀងរាល់ឆ្នាំ ដោយមានការចូលរួមនៃសាសនិកអុីស្លាមរាប់ពាន់នាក់ ។ នេះបង្ហាញអោយឃើញពីភាពយោគយល់ ឬអធ្យាស្រ័យគ្នាទៅវិញទៅមករវាងសាសនានានា ។ 

ប្រទេសកម្ពុជាត្រូវបានគេចាត់ទុកថា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលលូតលាស់លឿនបំផុត ផ្នែកសេដ្ធកិច្ច ដោយត្រូវបានគេបញ្ចូលក្នុងទសវត្សចុងក្រោយនេះ ដែលមានអត្រាកំនើនរហូតដល់ ៧ ភាគរយ (៧%) ។ 

ជាមួយគ្នាផងដែរ ប្រទេសកម្ពុជាមានប្រាង្គប្រាសាទអង្គរវត្ត ដែលជាកេរ្តិតំណែលនៃប្រវត្តិសាស្ត្រ និងជាភស្តុតាងមួយបញ្ជាក់ពីភាពរុងរឿងនៃអាណាចក្រខ្មែរ ដែលបានរស់ដោយរុងរឿងបំផុត ក្នុងអំឡុងពេលមួយពាន់ឆ្នាំកន្លងមកនេះ ។ កេរ្តិតំណែលប្រវត្តិសាស្ត្រនេះ បានទាក់ទាញភ្ញៀវទេសចរណ៌រាប់ពាន់នាក់ក្នុងមួយឆ្នាំៗ ។ 

ដូច្នោះហើយ បានជាគេចាត់ទុកកម្ពុជា ជាប្រទេសជាប់លំដាប់ថ្នាក់លេខ ១ នៅក្នុងភូមិភាគអាសុីអាគ្នេយ៌ ផ្នែកសេរីភាពសារពត៌មាន តាមរយៈកាសែត និងបើកទូលាយនៃវិស័យពត៌មាន ដែលប្រសើរជាងប្រទេសឥណ្ឌូនេសុី វៀតណាម ថៃ ភីលីពីន មីយ៉ាន់ម៉ា ម៉ាឡេសុី សិង្ហបុរី និងប្រទេសឡាវ ។

មូលហេតុទាំងអស់នេះហើយ បានជាទូរទស្សន៏កម្ពុជាមួយដែលមានឈ្មោះថា «ទូរទស្សន៏ពន្លឺកម្ពុជា» មានគំនិតបង្កើនប្រព័ន្ធផ្សព្វផ្សាយ និងភាពសំបូរបែបនៃវប្បធម៌នៅក្នុងប្រទេសកម្ពុជា ដោយសហការណ៌ផ្សព្វផ្សាយក្នុងការអភិវឌ្ឍរបស់ប្រទេសកម្ពុជាអោយប្រទេសដទៃទៀតបានស្គាល់ ។

ទូរទស្សន៏ពន្លឺកម្ពុជានេះ និងបង្កើតអោយមាននូវកម្មវិធីដ៏សំបូរបែបឆ្ពោះទៅកាន់ផ្នែកផ្សេងៗគ្នានៃសង្គមកម្ពុជា រួមទាំងបញ្ចូលនូវកម្មវិធីវប្បធម៌ កម្មវិធីអប់រំ កម្មវិធីសុខភាព កម្មវិធីបរិស្ថាន កម្មវិធីប្រវត្តិសាស្ត្រ សេដ្ធកិច្ចសង្គម ព្រមទាំងកម្មវិធីស្ត្រី យុវជន និងកុមារ ភ្ជាប់ជាមួយនិងកម្មវិធីសាសនាឥស្លាម ដើម្បីបកស្រាយពីភាពពិតនៃសាសនាឥស្លាមអំពីការអត់ឱន ឬអធ្យាស្រ័យ និងចេះអាណិតស្រឡាញ់គ្នាទៅវិញទៅមក ។ 

ទន្ទឹមនិងនេះផងដែរ និងមានកម្មវិធីជាច្រើនទៀត ដូចជាកម្មវិធីបង្រៀន បទយកការណ៌ កម្មវិធីប្រកួតប្រជែង និងភាពយន្តគំនូរជីវចរ ។ 

ទូរទស្សន៏នេះ និងសហការណ៌គាំទ្រចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ធាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ និងណែនាំអោយគេស្គាល់ទូរទស្សន៏នេះ ក៏ដូចជាសហការណ៌ណែនាំអំពីសក្តានុពល ផ្នែកសេដ្ធកិច្ច នឹងទេសចរណ៌នៅក្នុងប្រទេសកម្ពុជាផងដែរ ។

 
 

--------------------------------------------------------------------------------------------

តើយើងជានរណា?

យើងជាក្រុមហ៊ុនផលិតប្រព័ន្ធផ្សព្វផ្សាយដែលបានចុះបញ្ជីក្រោមឈ្មោះថា "LIGHT  PRODUCTION  AND MEDIA CO.,LTD" នៅក្រសួងពាណិជ្ជកម្មក្រោមលេខចុះបញ្ជីពាណិជ្ជកម្ម:00025872
VAT TIN K005-901702481